មណ្ឌល​សិក្សា

ការវិភាគជាមូលដ្ឋាន

ការយល់ដឹង​អំពី​ការវិភាគជាមូលដ្ឋាន

ដំណោះស្រាយ​សំខាន់ៗ​ចំនួន​ពីរ​ចំពោះ​ការវិភាគ​ទីផ្សារ​រូបិយប័ណ្ណ គឺ​ការវិភាគជាមូលដ្ឋាន និង​ការវិភាគ​តាម​បច្ចេកទេស។ មូលដ្ឋានគ្រឹះ​ផ្ដោត​ជា​សំខាន់​លើ​ទ្រឹស្ដី​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច ក៏​ដូចជា​ការវិវឌ្ឍ​ផ្នែក​នយោបាយ ដើម្បី​កំណត់​កម្លាំង​ផ្គត់ផ្គង់ និង​តម្រូវការ។ ចំណុច​ច្បាស់លាស់មួយ​នៃ​ការបែងចែក​រវាង​មូលដ្ឋានគ្រឹះ និង​ផ្នែក​បច្ចេកទេស គឺ​ថាការវិភាគលើមូលដ្ឋានគ្រឹះ​សិក្សាស្រាវជ្រាវ​លើ​មូលហេតុ​នៃ​ការឡើងចុះ​តម្លៃ​លើ​ទីផ្សារ ខណៈដែល​ការវិភាគ​តាម​បច្ចេកទេស​សិក្សា​លើ​ឥទ្ធិពល​នៃ​ការឡើងចុះ​តម្លៃ​លើ​ទីផ្សារ។

ការវិភាគលើមូលដ្ឋានគ្រឹះ​រួមមាន​ការពិនិត្យ​មើល​លើ​សូចនាករ​ម៉ាក្រូ​សេដ្ឋកិច្ច (តារាងទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ) ទីផ្សារ​មូលប័ត្រ និង​ការពិចារណា​លើ​ទិដ្ឋភាព​នយោបាយ​នៅពេល​កំពុង​វាយតម្លៃ​លើ​រូបិយប័ណ្ណ​នៃ​ប្រទេស​មួយដែលមាន​ទំនាក់ទំនង​ទៅ​នឹង​រូបិយប័ណ្ណ​នៃ​ប្រទេស​មួយ​ទៀត។ សូចនាករ​ម៉ាក្រូ​សេដ្ឋកិច្ច រួមមាន តួលេខ​​ដូចជា អត្រា​កំណើន ​ដែលត្រូវបានវាស់វែងដោយផលិតផលក្នុងស្រុកសរុប អត្រាការប្រាក់ អតិផរណា អត្រា​គ្មានការងារធ្វើ ការផ្គត់ផ្គង់សាច់ប្រាក់ ការបម្រុង​រូបិយប័ណ្ណបរទេស និង​ផលិតភាព។ ទីផ្សារ​មូលប័ត្រ​រួម​មាន ភាគហ៊ុន សញ្ញាប័ណ្ណ និង​អចលនទ្រព្យ។ ការពិចារណា​លើ​ទិដ្ឋភាព​នយោបាយ​មាន​ឥទ្ធិពល​លើ​កម្រិត​ជឿទុកចិត្ត​ទៅលើ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ បរិយាកាស​ដែល​មាន​ស្ថិរភាព និង​កម្រិតនៃ​ភាពប្រាកដប្រជា។

ជួនកាល រដ្ឋាភិបាល​ប្រកាន់ជំហរទៅ​តាម អានុភាព​ទីផ្សារ​ដែល​ជះ​ឥទ្ធិពលទៅដល់​រូបិយប័ណ្ណ​របស់ខ្លួន ធ្វើ​អន្តរាគមន៍​ការពារ​រូបិយប័ណ្ណ​ពីការងាកចេញពី​កម្រិតដែលពុំចង់បាន។ អន្តរាគមន៍​លើ​រូបិយប័ណ្ណ ប្រព្រឹត្តឡើង​ដោយ​ធនាគារ​កណ្ដាល ហើយ​តាម​ធម្មតា​មាន​ផលប៉ះពាល់​ដែល​អាច​កត់សម្គាល់បាន​ ដែល​សូម្បី​តែ​ផលប៉ះពាល់បណ្ដោះ អាសន្ន​លើ​ទីផ្សារ FX ក៏ដោយ។ ធនាគារ​កណ្ដាល​អាច​រ៉ាប់រង​ការទិញ/លក់​ជា​ឯកតោភាគីទៅលើ​រូបិយប័ណ្ណ​របស់ខ្លួន​ដោយ​ធៀប​នឹង​រូបិយប័ណ្ណ​មួយ​ទៀត ឬ​ចូលរួមពាក់ព័ន្ធ​ក្នុង​ការរួបរួមគ្នា​ធ្វើ​អន្តរាគមន៍​ដែល​ខ្លួន​សហការ​ជាមួយនឹង​ធនាគារ​កណ្ដាល​ផ្សេងៗសម្រាប់​ដោះស្រាយ​លើ​ឥទ្ធិពល​ដែល​បាន​កត់សម្គាល់ឃើញ​មាន​កាន់តែច្រើន​ឡើង។ ម្យ៉ាងវិញទៀត ប្រទេស​មួយ​ចំនួន​អាចគ្រប់គ្រង​ការឡើងចុះ​តម្លៃ​នៃ​រូបិយប័ណ្ណ​របស់​ខ្លួន​បាន ដោយ​គ្រាន់​តែ​បង្ហើប​ប្រាប់ ឬ​គម្រាម​អន្តរាគមន៍។ ខាងក្រោម​នេះ គឺ​ជា​បញ្ជី​សូចនាករសំខាន់ៗ​នៃ​សេដ្ឋកិច្ចសហរដ្ឋអាមេរិក ៖

គណនី​ចរន្ត

គណនី​ចរន្ត គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ព័ត៌មាន​ពាណិជ្ជកម្ម​អន្តរជាតិ ដោយសារ​វា​គឺ​ជា​រង្វាស់​ទូលំទូលាយ​បំផុត​នៃ​ការលក់ទំនិញ​ដែល​បាន​ទិញ សេវាកម្ម ការទូទាត់​អត្រា​ការប្រាក់ និង​ការផ្ទេរប្រាក់ជា​ឯកតោភាគី។ តុល្យភាព​​ពាណិជ្ជកម្ម​មាន​នៅ​ក្នុង​គណនីចរន្ត។ ជាទូទៅ ឱនភាព​គណនី​ចរន្ត អាច​ធ្វើឱ្យ​រូបិយប័ណ្ណ​ចុះ​ខ្សោយ​។

តុល្យភាព​​ពាណិជ្ជកម្ម

តុល្យភាព​​ពាណិជ្ជកម្មឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ភាពខុសគ្នា​រវាង​ការនាំចេញ និង​នាំចូល​ទំនិញ​នៃ​ប្រទេស​មួយ។ តុល្យភាព​​ពាណិជ្ជកម្ម​ដែល​វិជ្ជមាន ឬ​អតិរេក កើតឡើង​នៅពេល​ដែល​ការនាំចេញ​នៃ​​ប្រទេស​មួយលើស​ការនាំចូល។ តុល្យភាព​​ពាណិជ្ជកម្ម​ដែល​អវិជ្ជមាន ឬ​ឱនភាព កើតឡើង​នៅ​ពេល​ដែល​មាន​ការនាំចូល​ទំនិញ​ច្រើន​ជាង​ការនាំចេញ។

តុល្យភាព​​ពាណិជ្ជកម្ម ត្រូវបានតាមដាន​យ៉ាង​ដិតដល់​ពី​សំណាក់​ក្រុម​អ្នកលេងផ្សារហ៊ុន​នៅ​លើ​ទីផ្សារ Forex ដោយសារ​តែ​ឥទ្ធិពល​ដែល​ពួកគេ​អាច​នឹងទទួល​រង។ ជារឿយៗ គេប្រើ​វា​ជា​រង្វាយតម្លៃ​លើ​សកម្មភាព​សេដ្ឋកិច្ច​ជារួម​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស ឬ​តំបន់​មួយ។ សកម្មភាព​នាំចេញ មិន​គ្រាន់​តែ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ស្ថានភាព​ប្រកួតប្រជែង​នៃ​ប្រទេស​ដែល​មាន​បញ្ហា​ប៉ុណ្ណោះ​ទេ តែ​ក៏​ឱ្យ​ឃើញ​ពី​ចំណុចខ្លាំង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​បរទេស​ដែរ។ និន្នាការ​ក្នុង​សកម្មភាព​នាំចូល ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ចំណុចខ្លាំង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក។

ជាទូទៅ ប្រទេស​មួយ​ដែល​ដំណើរការទៅ​មាន​ឱនភាព​តុល្យភាព​​ពាណិជ្ជកម្មច្រើន ​មាន​និន្នាការ​ទៅរក​កម្សោយ​រូបិយប័ណ្ណ។ ទោះជាយ៉ាងណា បញ្ហា​នេះ​អាច​ទូទាត់គ្នា​ដោយ​វិនិយោគ​ហិរញ្ញវត្ថុ​សំខាន់ៗ​ដែល​មាន​លំហូរ​ចូល។

សន្ទស្សន៍​ទំនិញ​ដែល​រក្សាបានយូរ

ការបញ្ជាទិញ​ទំនិញ​រក្សាបានយូរ ​គឺ​ជារង្វាស់នៃ​ការបញ្ជាទិញ​ថ្មីៗ​ដែល​ដាក់ជូន​ក្រុមហ៊ុន​ផលិតកម្ម​ក្នុងស្រុក សម្រាប់ការប្រគល់ទទួល​ទំនិញរឹងៗ​របស់​រោងចក្រ​ភ្លាមៗ និង​នាពេល​អនាគត។ ការប្រែប្រួល​ចំនួន​ភាគរយ​ប្រចាំខែ ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​នូវ​អត្រា​នៃ​ការបម្រែបម្រួល​ការបញ្ជាទិញ​ទាំងនេះ។

សន្ទស្សន៍​នៃ​ការបញ្ជាទិញ​មុខទំនិញ​ដែល​រក្សាបានយូរ គឺ​ជា​សូចនាករ​ធំ​មួយ​នៃ​និន្នាការ​វិស័យ​ផលិតកម្ម។ តាមធម្មតា កំណើន​មុខ​ទំនិញ​ដែល​រក្សាបានយូរ មាន​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​ជាង ហើយ​អាច​នាំ​ទៅ​ដល់​អត្រា​ការប្រាក់​ខ្ពស់​ក្នុង​រយៈពេល​ខ្លី ​ដែល​តាម​ធម្មតា​មាន​លក្ខណៈ​ទ្រទ្រង់​ដល់​រូបិយប័ណ្ណ។

ផលិតផលក្នុងស្រុកសរុប

ផលិតផលក្នុងស្រុកសរុប (GDP) គឺ​ជា​រង្វាស់​ធំ​បំផុតលើ​សកម្មភាព​សេដ្ឋកិច្ច​ជារួម​ដែល​មាន។ វាគឺជា​សូចនាករ​នៃ​តម្លៃ​មុខទំនិញ និង​សេវាកម្ម​ទាំងអស់​លើ​ទីផ្សារ​ដែល​ផលិត​ឡើង​នៅ​ក្នុងប្រទេស​មួយ។ GDP ត្រូវ​បាន​គេរាយការណ៍​ប្រចាំត្រីមាស ហើយនិង​មាន​ការតាមដាន​យ៉ាង​ដិតដល់​ខ្លាំង ដោយសារ​វា​គឺ​ជា​សូចនាករ​សំខាន់​ ដែលបង្ហាញពី​ចំណុចខ្លាំង​របស់​សកម្មភាព​សេដ្ឋកិច្ច។

របាយការណ៏ GDP ចេញផ្សាយ​ចំនួន​បី​លើក ៖ 1) ការចេញផ្សាយ​ជាមុន (ទីមួយ); 2) ការចេញផ្សាយ​ដំបូង (កំណែ​លើកទី 1); និង 3) ការចេញផ្សាយ​ចុងក្រោយ (​កំណែ​លើក​ទី 2 និង​ចុងក្រោយ)។ តាមធម្មតា កំណែ​ទាំងនេះមាន​ឥទ្ធិពល​សំខាន់​លើ​ទីផ្សារ។

តាមធម្មតា តួលេខ GDP ដែលខ្ពស់ គឺ​ភ្ជាប់មកជាមួយនឹងការរំពឹងទុក​លើ​អត្រា​ការប្រាក់​ដែល​កាន់​តែ​ខ្ពស់​ដែរ ដែល​ភាគច្រើន​មាន​លក្ខណៈ​វិជ្ជមាន​ចំពោះ​រូបិយប័ណ្ណ​ដែល​ពាក់ព័ន្ធ (យ៉ាង​ហោចណាស់​ក៏​ក្នុង​រយៈពេល​ខ្លី) លើកលែងតែមាន​សម្ពាធ​អតិផរណា​កើត។

បន្ថែមពីលើ​តួលេខ GDP ក៏​នៅ​មាន​អត្រាបរិផរណាផលិតផលជាតិសរុប (GDP) ដែល​វាយតម្លៃ​លើ​បម្រែបម្រួល​តម្លៃ​ដែល​មាន​នៅ​ក្នុង GDP ជារួម ក៏​ដូចជាសម្រាប់​សមាសភាគ​នីមួយៗ​ដែរ។ អត្រាបរិផរណាផលិតផលជាតិសរុប (GDP) គឺ​ជារង្វាស់​អតិផរណា​សំខាន់​មួយ​ទៀត​ភ្ជាប់មកជាមួយនឹង CPI។ ​ផ្ទុយ​ទៅ​នឹង CPI អត្រាបរិផរណាផលិតផលជាតិសរុប (GDP) មាន​សារៈប្រយោជន៍​ដោយ​មិន​មាន​កញ្ចប់​តម្លៃ​ថេរ​នៃ​មុខទំនិញ និង​សេវាកម្ម​ដែល​មានន័យ​ថា ការប្រែប្រួល​លើ​លំនាំ​នៃ​ការប្រើប្រាស់ ឬ​ការណែនាំ​ប្រាប់​អំពី​មុខទំនិញ និងសេវាកម្ម​ថ្មីៗ​នឹង​មាន​ការឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​នៅ​ក្នុង​អត្រាបរិផរណា។​​

ផ្ទះល្វែងលំនៅ​ដ្ឋាន​តាមបច្ចេកទេស

ផ្ទះល្វែងលំនៅ​ដ្ឋាន​តាមបច្ចេកទេស វាយតម្លៃ​លើ​សំណង់ចាប់ផ្ដើម​នៃ​អគារលំនៅដ្ឋាន (ផ្ទះ និង​ផ្ទះល្វែង) ដែល​មាន​ក្នុង​មួយ​ខែៗ។ ផ្ទះល្វែងជាលំនៅ​ដ្ឋាន​តាមបច្ចេកទេស មាន​ការពិនិត្យតាមដាន​មើល​យ៉ាងដិតដល់ ដោយសារ​វា​ផ្ដល់​នូវ​ការបញ្ជាក់ប្រាប់លើ​ការគិតឃើញ​ជាទូទៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច។ តាមធម្មតា សកម្មភាព​សំណង​ដែល​មាន​កំណើនខ្ពស់ មាន​ជាប់ពាក់ព័ន្ធ​នឹង​កំណើន​សកម្មភាព និង​ជំនឿទុកចិត្ត​ផ្នែក​សេដ្ឋកិច្ច និង​មាន​លក្ខណៈព្យាករណ៍​បាន​ចំពោះ​អត្រា​ការប្រាក់​ដែល​ឡើងខ្ពស់​រយៈពេល​ខ្លីៗ។

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) គឺ​ជា​រង្វាស់​អតិផរណា​មួយ។ វា​ប្រកាន់យក​នូវ​កម្រិតមធ្យម​នៃ​តម្លៃថេរ​របស់​កញ្ចប់​មុខទំនិញ និង​សេវាកម្ម​ដែល​អ្នកប្រើប្រាស់​ទិញ។

CPI គឺ​ជា​សូចនាករ​ដំបូង​មួយ ដោយសារតែ​អ្នកប្រើប្រាស់​ដែល​ចំណាយ​ប្រាក់​ចេញពីគណនី​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​​មាន​ចំនួនជិតពីរ​ភាគ​បី។ ជារឿយៗ កំណើន​នៃ CPI មក​តាម​ក្រោយ​ដោយ​អត្រាការប្រាក់​ដែល​កាន់តែ​ឡើងខ្ពស់​រយៈពេល​ខ្លី ដែល​អាច​នឹង​មាន​លក្ខណៈ​ទ្រទ្រង​ដល់​រូបិយប័ណ្ណ​ក្នុង​ រយៈពេល​ខ្លី​។ ទោះជាយ៉ាងណា បើ​អតិផរណា​ក្លាយជា​បញ្ហា​រយៈពេល​វែង​វិញ ជំនឿចិត្ត​លើ​រូបិយប័ណ្ណ ពិតជានឹងមាន​ការវាយតម្លៃ​ទាប ហើយ​វា​ក៏នឹង​ចុះ​ខ្សោយ​ដែរ។

ចំនួនមនុស្សមានការធ្វើ​ក្រៅពីកសិកម្ម និង​អង្គភាព​រដ្ឋាភិបាល

របាយការណ៏​អំពី​ចំនួនមនុស្សមានការធ្វើ​ក្រៅពីកសិកម្ម និង​រដ្ឋាភិបាល (ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា របាយការណ៍​ស្ដីពី​កម្លាំង​ពលកម្ម) បច្ចុប្បន្ន​កំពុង​មាន​ការចាត់ទុក​ថា​ជា​សូចនាករ​សំខាន់​បំផុត​ទាំងអស់​នៃ​សេដ្ឋកិច្ច សហរដ្ឋអាមេរិក។ តាមធម្មតា វាត្រូវបានគេចេញផ្សាយ​នៅ​ដើម​ខែ​នីមួយៗ។ របាយការណ៏​នេះ​ផ្ដល់​នូវ​ទស្សនវិស័យ​លើ​បញ្ហា​សេដ្ឋកិច្ច និង​ជា​ការវាយតម្លៃ​លើ​ចំនួន​មនុស្ស​ដែល​កំពុងទទួលប្រាក់ខែ​ក្នុង​នាម​ជានិយោជិត​របស់​គ្រឹះស្ថាន​អាជីវកម្ម​ក្រៅពីកសិកម្ម និង​អង្គភាព​រដ្ឋាភិបាល។ ការប្រែប្រួល​ប្រចាំខែ​លើ​ចំនួនមនុស្សមានការធ្វើ​ក្រៅពីកសិកម្ម និង​អង្គភាព​រដ្ឋាភិបាល ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពីចំនួនពិតប្រាកដ​នៃ​ការងារ​ថ្មីៗ​ដែល​បាន​បង្កើតឡើង ឬ​បាត់បង់​នៅ​ក្នុង​ខែ។ របាយការណ៏​អំពី​ចំនួនមនុស្សមានការធ្វើ​ក្រៅពីកសិកម្ម និង​អង្គភាព​រដ្ឋាភិបាល​មាន​ការភ្ជាប់​យ៉ាងទូលំទូលាយ​ដោយ​សូចនាករ​សំខាន់​មួយ​នៃ​សកម្មភាព​សេដ្ឋកិច្ច។

កំណើន​ដ៏ច្រើន​ក្នុង​ចំនួនមនុស្សមានការធ្វើ​ក្រៅពីកសិកម្ម និង​អង្គភាព​រដ្ឋាភិបាល ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សញ្ញា​សកម្មភាព​សេដ្ឋកិច្ច​ខ្លាំង​មួយ​ ដែល​នៅទីបំផុត​អាច​នឹង​នាំឱ្យ​មាន​អត្រាការប្រាក់​ឡើង​កាន់តែខ្ពស់ ​ដែល​ជាទូទៅ​មាន​លក្ខណៈ​ទ្រទ្រង់​ដល់​រូបិយប័ណ្ណ​យ៉ាង​ហោចណាស់​ក៏​ក្នុង​រយៈពេល​ខ្លីដែរ។​លើសពីនេះ ករណីគេ​ប៉ាន់ស្មាន​ទៅ​ឃើញ​ថា សម្ពាធ​អតិផរណា​កំពុងមាន​កម្រិត​ខ្ពស់​ជា​លំដាប់​នោះ បញ្ហា​នេះ​អាច​នឹង​ប៉ះពាល់ដល់​កម្រិត​នៃ​ជំនឿទុកចិត្ត​រយៈពេល​វែង​លើ​រូបិយប័ណ្ណ​។

សន្ទស្សន៍ថ្លៃផលិតករ

សន្ទស្សន៍ថ្លៃផលិតករ វាយតម្លៃ​លើ​ការប្រែប្រួល​ប្រចាំខែ​លើ​តម្លៃលក់ដុំ និង​មាន​ការបំបែក​តាមប្រភេទ​ផលិតផល ឧស្សាហកម្ម និង​ដំណាក់កាល​នៃ​ផលិតកម្ម។

PPI ផ្ដល់​ការបញ្ជាក់​ប្រាប់​អំពី​អតិផរណា​សំខាន់​មួយ ដោយសារ​វា​វាយតម្លៃ​លើ​ការប្រែប្រួល​តម្លៃ​លើ​ផ្នែក​ផលិតកម្ម - ហើយ​អតិផរណា​នៅ​កម្រិត​ផលិតករ​ជារឿយៗ​នឹងប៉ះពាល់ទៅដល់​អ្នកប្រើប្រាស់។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ