មណ្ឌល​សិក្សា

ប្រភេទ​សំខាន់ៗ​នៃ​គំនូសតាង

អ្នកជួញដូរ​ភាគច្រើន​សន្ធឹកសន្ធាប់ ប្រើប្រាស់​គំនូស​តាង​យ៉ាងទូលាយ។ អាស្រ័យហេតុនេះ ការយល់ដឹង​ច្បាស់លាស់​លើ​មូលដ្ឋាន​នៃ​ការវិភាគ​តាម​បច្ចេកទេស មាន​សារៈសំខាន់​ណាស់។ ការអនុវត្ត​កន្លងមក មិនមែន​ជា​ការធានា​ចំពោះ​លទ្ធផល​នា​ពេល​អនាគត​ឡើយ។ ការវិភាគ​តាម​បច្ចេកទេស គឺ​គ្រាន់​តែ​ជា​មធ្យោបាយ​សម្រាប់​ការជួញដូរ​មួយ​ប៉ុណ្ណោះ ហើយ​ការវិភាគ​ដែល​កំណត់គោលដៅ​មិន​មែន​ជា​ការធានា​ចំណេញ​នោះ​ទេ។

គំនូស​តាង​ជាបន្ទាត់

គំនូស​តាង​ជាបន្ទាត់ គឺ​ជា​ប្រភេទ​គំនូសតាង​ដ៏​សាមញ្ញ​បំផុតមួយ។ ដូច​ដែល​មាន​បង្ហាញ​នៅ​លើ​គំនូសតាង​របស់ EUR/USD ខាងក្រោម បន្ទាត់​ទោល​តំណាង​ឱ្យ​​តម្លៃ​ពេល​បិទ​​ក្នុង​ថ្ងៃ​នីមួយៗ។ មាន​ការបង្ហាញ​ឱ្យ​ឃើញ​កាលបរិច្ឆេត​​នៅ​តាម​ជ្រុង​ខាង​ក្រោម​នៃ​គំនូសតាង និង​តម្លៃ​ដែល​បង្ហាញ​ឱ្យ​ឃើញ​នៅ​ជ្រុង​នោះផងដែរ។

ចំណុចខ្លាំង​នៃ​គំនូស​តាង​ជាបន្ទាត់ កើតមាន​មកពី​ភាពសាមញ្ញធម្មតា​របស់​វា។ វា​ផ្ដល់​នូវរូបភាព​​ប្រមូលផ្ដុំ និង​ងាយស្រួល​យល់មួយ​នៃ​តម្លៃ​មូលប័ត្រ​ក្នុង​រយៈពេល​ជាក់លាក់​មួយ។

គំនូសតាង​រាងបង្គោល

គំនូសតាង​រាងបង្គោល​បង្ហាញ​ឱ្យ​ឃើញ​តម្លៃបើក ខ្ពស់ ទាប និង​តម្លៃ​ពេល​បិទ​សម្រាប់​រយៈពេល​នីមួយៗ។ គំនូសតាង​រាងបង្គោល គឺ​ជា​ប្រភេទ​ពេញ​និយម​បំផុត​នៃ​គំនូសតាង​មូលប័ត្រ។

ដូច​ដែល​មាន​​រូបភាពពន្យល់​លើ​គំនូសតាង​រាងបង្គោល​ខាងក្រោម កំពូល​នៃ​បង្គោល ឬ​របារបញ្ឈរ​នីមួយៗ​តំណាង​ឱ្យ​តម្លៃ​ខ្ពស់​បំផុត​ដែល​មូលប័ត្រ​ត្រូវ​បាន​គេជួញដូរ​ក្នុង​រយៈពេល​នោះ និង​ជ្រុងខាងក្រោម​បង្គោល ឬ​របារ​តំណាងឱ្យ​តម្លៃ​ដែល​ទាបបំផុត​ដែល​គេ​បាន​ជួញដូរ​វា។ សញ្ញា 'ធីក' ពេលបិទ មាន​ការបង្ហាញ​ឱ្យ​ឃើញ​នៅ​ជ្រុង​ខាងស្ដាំដៃ​នៃ​បង្គោល ឬ​របារ​ដែល​កំណត់ទុក​នូវ​តម្លៃ​ចុងក្រោយ​ដែល​មាន​ការជួញដូរ​មូលប័ត្រ​នៅ​រយៈពេល​នោះ។ បើ​តម្លៃ​ពេលបើក​អាចរកបាន វា​នឹង​មាន​ការផ្ដល់សញ្ញាប្រាប់​​ដោយ​សញ្ញា​ធីក​មួយ​នៅ​ខាងស្ដាំដៃ​នៃ​បង្គោល ឬ​របារ។

គំនូសតាង​ជា​រូប​ជើងទៀន

គំនូសតាង​ជា​រូប​ជើងទៀន បង្ហាញ​ឱ្យ​ឃើញ​នូវ​តម្លៃ​បើក ខ្ពស់ ទាប និង​ពេលបិទ​តាម​ទម្រង់​មួយ​ដែល​ស្រដៀង​នឹង​គំនូសតាង​រាងបង្គោល​បែប​ថ្មី តែ​ក្នុង​លក្ខណៈមួយ​ដែល​បន្ធូរបន្ថយ​ទំនាក់ទំនង​រវាង​តម្លៃ​ពេល​បើក និង​ពេលបិទ។ គំនូសតាង​ជា​រូប​ជើងទៀន គឺ​ជា​វិធី​ថ្មី​មួយ​នៃ​ការមើល​តារាងតម្លៃ - តម្លៃ​នីមួយៗ​មិន​មាន​ការបញ្ចូល​នូវ​ការគណនា​ណាមួយ​ឡើយ។

គំនូសតាង​ជា​រូប​ជើងទៀន​នីមួយៗ តំណាង​ឱ្យ​រយៈពេល​មួយ (ឧ. ថ្ងៃ) នៃ​ព័ត៌មាន។ ដ្យាក្រាម​នេះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​របៀប​មើល​រូបទៀន ៖

រូបទៀន​នានា​អាច​មាន​ពណ៌​ខុសៗគ្នា​ (ខៀវ/ក្រហម, ស/ខ្មៅ​ជាដើម) ​តែ​ជានិច្ចកាល​មាន​ន័យ​ដូចគ្នា។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ