មណ្ឌល​សិក្សា

របៀប​មើល​គំនូសតាង

ដើម្បី​អាច​ចំណេញ​បាន​នៅ​ក្នុង​ពិភព​បច្ចេកវិទ្យា និង​ការជឿនលឿន​នា​ថ្ងៃ​នេះ មនុស្ស​ម្នាក់​ត្រូវ​តែ​មាន​ជំនាញ​ក្នុង​ការអាន ហើយ​សំខាន់​ជាង​នេះ​ទៅទៀតនោះ គឺ​ការយល់ដឹង​អំពី​លំនាំ​គំនូសតាង និង​សូចនាករ​វិភាគ​ផ្នែក​បច្ចេកទេស​សំខាន់ៗ។ ខាងក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ៗ​មួយចំនួនដែល​នឹង​ជួយ​ដល់​ការយល់ដឹង​របស់អ្នក​លើ​ការមើល​ព័ត៌មាននៃការវិភាគ​តាម​បច្ចេកទេស និង​គំនូសតាង​រូបិយប័ណ្ណ។

ទំនាក់ទំនង​អំពី​សន្ទស្សន៍​ភាពខ្លាំង (RSI) ៖

សន្ទស្សន៍​នេះ គឺ​ជា​សូចនាករ​ដ៏ពេញនិយម​មួយ​នៃ​ទីផ្សារ Forex (FX)។ RSI គណនា​កម្រិតអនុបាត​នៃ​និន្នាការ​ឡើង និង​និន្នាការចុះ និង​ធ្វើនិយតកម្ម​ការគណនា​ដើម្បី​ឱ្យ​សន្ទស្សន៍​មាន​ការបង្ហាញ​តម្លៃ​លេខ​ក្នុង​ចន្លោះ 0-100។ បើ RSI ស្មើនឹង 70 ឬ​ធំ​ជាង នោះ​នឹង​បង្ហាញ​ថាសញ្ញាប័ណ្ណ​មាន​ការទិញច្រើន​ខ្លាំង (ស្ថានភាព​ដែលបាន​បណ្ដាលឱ្យ​ឡើងថ្លៃ​ហួស​ការរំពឹងទុក​អំពី​ទីផ្សារ)។ RSI ដែល​ស្មើនឹង 30 ឬ​ក្រោម​នេះ ត្រូវ​បាន​គេ​ចាប់យក​ជា​សញ្ញា​មួយ​ដែល​ប្រហែល​ជា​គេ​បាន​លក់​សញ្ញាប័ណ្ណ​ច្រើន​ពេក (ស្ថានភាព​មួយ​ដែល​បណ្ដាល​ឱ្យ​មាន​ការធ្លាក់ថ្លៃ​ក្រោម​ការរំពឹងទុក​អំពី​ទីផ្សារ)។

សូចនាករ​បង្ហាញសន្ទុះលើផ្សារហ៊ុន ៖

គេ​ប្រើ​សូចនាករ​នេះ ដើម្បី​កំណត់​លក្ខខណ្ឌ​ដែល​ទិញចូល/​លក់ចេញ​ខ្លាំងពេក​ លើ​មាត្រាដ្ឋាន 0-100%។ សូចនាករ​នេះ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​អាស្រ័យ​លើ​ការសង្កេត​ដែល​ខ្សែ​បន្ទាត់​និន្នាការ​ឡើង b នោះ តម្លៃ​ពេលបិទ​ក្នុង​រយៈពេល​នានា​មាន​និន្នាការ​ប្រមូលផ្ដុំ​ច្រើន​ជាង​នៅ​ក្នុង​ផ្នែកដែល​ខ្ពស់ជាង​រយៈពេល​មើលឃើញ។ ផ្ទុយទៅវិញ ពេល​តម្លៃ​ធ្លាក់​តាម​ខ្សែបន្ទាត់​និន្នាការ​ធ្លាក់ចុះ b នោះ តម្លៃ​ពេលបិទ​ក្នុង​រយៈពេល​នានា​មាន​និន្នាការ​​រំកិល​ទៅរក​រយៈពេល​មើលឃើញ​ធ្លាក់ចុះទាប​ខ្លាំង​បំផុត។

ការគណនា​សម្មតិកម្ម បង្កើតបាន​នូវខ្សែបន្ទាត់​ពីរ (%K និង %D) ដែលគេ​យកមកប្រើ​ដើម្បី​បញ្ជាក់ប្រាប់​អំពី​ផ្នែក​ដែល​ទិញចូលខ្លាំង/លក់ចេញ​ខ្លាំង​នៅ​លើ​គំនូសតាង​មួយ។ ការឃ្លាតចេញពីគ្នា​រវាង​ខ្សែបន្ទាត់សម្មតិកម្ម និង​ដំណើរការ​នៃ​តម្លៃ​នៃ​សញ្ញាប័ណ្ណ​ជាមូលដ្ឋាន​ផ្ដល់​នូវ​សញ្ញាជួញដូរដ៏​មាន​អានុភាព។

ការកំណត់ថ្លៃ

តម្លៃ​ឆ្លុះបញ្ចាំងប្រាប់​អំពីទស្សនៈ និង​ចំណាត់ការ​ដែលប្រកាន់យកពីសំណាក់​អ្នកចូលរួម​នៅ​លើ​ទីផ្សារ។ ភាពបន្ទាន់​រវាង​ក្រុម​អ្នកទិញ និង​អ្នកលក់​នៅ​ចំណុច​ជួញដូរ ​បង្កើត​ឱ្យ​មាននូវ​ការឡើងចុះ​តម្លៃ។ អាស្រ័យហេតុនេះ រាល់​កត្តា​ជាមូលដ្ឋាន​មាន​ការបញ្ចុះតម្លៃ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ តាមរយៈ​ការសិក្សា​គំនូសតាង​អំពី​តម្លៃ អ្នក​នឹង​មើល​ឃើញ​ដោយ​ប្រយោល​នូវ​ចិត្តសាស្ត្រ​ជាមូលដ្ឋាន និង​ទីផ្សារ​ព្រមៗគ្នា - ជាលទ្ធផល ​ទីផ្សារ​ត្រូវបានបំពេញ​ដោយ​អារម្មណ៍​ពីរ​យ៉ាង - សេចក្ដីលោភ និង​សេចក្ដីភ័យខ្លាច - ហើយ​នៅពេល​ដែល​អ្នក​យល់បានយល់ហើយ ​នោះអ្នកនឹងចាប់ផ្ដើម​យល់ដឹង​អំពី​ចិត្តសាស្ត្រ​លើ​ទីផ្សារ និង​របៀប​ដែល​វា​ទាក់ទង​នឹង​លំនាំ​គំនូសតាង។

Window ​ព័ត៌មាន

កម្មវិធី​កុំព្យូទ័រ​ភាគច្រើន​បំផុត នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​រូបភាព​ប្រអប់​ព័ត៌មាន​តូច​មួយ​ដែល​តាម​ធម្មតា​គេ​ហៅ​ថា Window ​រូបភាព​ដែល​នឹង​មាន​ផ្ទុក​នូវ​ចំណុច​ខាងក្រោម ៖
O = តម្លៃ​ពេល​បើក
H = តម្លៃ​ខ្ពស់​បំផុត
L = តម្លៃ​ទាប​បំផុត
C = តម្លៃ​ពេល​បិទ ឬ​ពេល​ចុង​ក្រោយ
Tr = កម្រិត ឬ​ចំនួន​ជួញដូរ (មិន​មែន​ជា​កិច្ចសន្យា) ក្នុង​រយៈពេល​នោះ។

របារ​តម្លៃ

របារ​​តម្លៃ​គឺ​ជា រូបតំណាងជាបន្ទាត់តាមពេលវេលា។ វា​អនុញ្ញាត​ឱ្យ​ទស្សនិកជន​មើលឃើញ​ ពី​ក្រាហ្វិកតំណាង​ដែល​សង្ខេប​អំពី​ព័ត៌មាន​សកម្មភាព​ក្នុង​ក្របខណ្ឌពេលវេលា​ដែល​បាន​បញ្ជាក់។ ឧទាហរណ៍ យើងប្រើ​របារ​រយៈពេល​មួយ​នាទី និង​ប្រាំ​នាទី​នៅ​ក្នុង​ប្រព័ន្ធ​របស់​យើង។ របារ​នីមួយៗ​មាន​លក្ខណៈ​ដូចៗគ្នា និង​ប្រាប់​អ្នកតាមដានពី​​ព័ត៌មានសំខាន់ៗ។ ដំបូង តម្លៃ​ខ្ពស់បំផុត​នៅលើរបារនេះ បង្ហាញ​អំពី​តម្លៃ​ខ្ពស់​បំផុត​ដែល​ចំណេញ​បាន​នៅអំឡុងពេលនោះ។ ចំណុច​ទាបបំផុត​នៅលើរបារនេះ បង្ហាញ​អំពី​តម្លៃ​ទាប​បំផុត​​នៅ​អំឡុងពេលនោះ។ របារ​ទូទៅ បង្ហាញ​ឱ្យ​ឃើញ​នូវ​ចំណុច​តូចមួយ​នៅ​ខាង​ឆ្វេងដៃ​នៃ​របារ​ដែល​បញ្ជាក់ប្រាប់​តម្លៃ​ពេល​បើក​នៅអំឡុងពេល​នោះ។ ចំណុច​តូចនៅជ្រុង​ខាងស្ដាំ​បញ្ជាក់​ប្រាប់​តម្លៃ​ពេលបិទ​នៅ​អំឡុងពេល​នោះ។

ប្រភេទ​ទីផ្សារ

ជាញឹកញាប់ ទីផ្សារ​បង្ហាញ​​នូវ​លំនាំ​ដូចៗគ្នា​ខ្លាំង​មួយ​ចំនួន​អំពី​ការឡើងចុះ​តម្លៃ។ នៅពេល​ដែល​លំនាំ​មួយ​ត្រូវបានបង្កើតឡើង វានឹង​ក្លាយ​ទៅ​ជា​វគ្គ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​បំផុត​នៃ​រលកតម្លៃ​នាពេល​ខាងមុខ​រហូតដល់​ទីផ្សារ​ប្រែប្រួល។ មាន​ទីផ្សារ​ចំនួន​ពីរ​ប្រភេទ​ដែល​សំខាន់​សម្រាប់​ឱ្យ​អ្នកចាប់ផ្ដើម​ជួញដូរដំបូង​កំណត់​បាន ៖ កំពុង​កើតមាន​និន្នាការ និង​គ្មាន​និន្នាការ។ ប្រភេទ​ទីផ្សារ​នីមួយៗ​មាន​លំនាំ​ជាក់លាក់​ពីរ​ដែល​លើសពីនេះ អ្នក​ត្រូវ​ចេញមុខ​ទទួលស្គាល់​នាពេលនោះ។ គេអាច​កំណត់​ប្រភេទ​ទីផ្សារ និង​លំនាំ​ទាំងនេះ​ដូចខាងក្រោម ៖

  • កំពុង​កើតមាន​និន្នាការ - ការឡើងចុះ​តម្លៃ​ជាប់ៗគ្នា​រយៈពេល​យូរដែលគម្លាត​មុំក្រោម 45 ដឺក្រេ, មាន​ការនៅទ្រឹង​ដោយ​ចៃដន្យ, ការរកចំណេញ​បាន ឬ​រយៈពេលនៅសល់។
  • និន្នាការ​ឡើង - លំនាំនៃ​ការឡើងថ្លៃ​កាន់តែ​ខ្ពស់ និង​កម្រិតធ្លាក់ថ្លៃ​ដែល​កំពុង​ឡើងវិញ។
  • និន្នាការ​ចុះ - លំនាំ​នៃ​កម្រិត​ឡើងថ្លៃកាន់តែទាប និង​កម្រិត​ឡើងថ្លៃ​ដែល​កំពុងចុះវិញ។
  • គ្មាន​និន្នាការ - ការឡើងចុះថ្លៃ​មិន​ទៀងទាត់​ដែល​ជាញឹកញាប់​មាន​ចំណោត (មាន​មុំ​ធំ​ជាង 45 ដឺក្រេ) និង​មិន​អាច​មាន​ការបន្ត​ទៅ​មុខ​បាន​យូរ​ ដូច្នេះ​ហើយ​ត្រូវ​តែ​ថយ​ក្រោយ។ បើ​ទោះជាដំណើរការ​នេះ អាច​ផ្លាស់ប្ដូរ​ចំណុច​ជាច្រើន​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ ក៏​ជារឿយៗ​វា​បណ្ដាល​ឱ្យ​មាន​ការឡើងចុះតម្លៃ​ពិត​ដ៏​តិចតួច​នៅពេល​នោះ​ដែរ។
  • Choppy - An erratic pattern of higher highs and lower lows.
  • Sideways - A narrow pattern of lower highs and higher lows.

ខណៈដែល​​ថ្ងៃ​មាន​និន្នាការឡើង និង​និន្នាការចុះ​អាច​ផ្ដល់​នូវ​លទ្ធផល​ជួញដូរ​ល្អប្រសើរ​ ទីផ្សារ​មាន​រលក​ច្រើន​​ជាញឹកញាប់​បង្កើត​ឱ្យ​មាន​ការបិទស្ថានភាព នៅពេល​ដែល​ចម្ហៀងទីផ្សារ​បង្កើតឱ្យ​មាន​ទិសដៅ​ទាំងពីរ​ដែល​បា​នផល​តិចតួច។ ទិសដៅជួញដូរ​របស់យើង គឺ​ដើម្បី​ហក់ចូលតាម​ទីផ្សារ​ដែលកំពុង​កើត​មាន​និន្នាការ​មួយ និង​បន្ត​នៅ​រហូត​ដល់​យើង​សម្រេច​ទិសដៅ​របស់​យើង​។

កម្រិត​ចំនួន

មាន​វិធាន​ងាយៗបួន​យ៉ាង យកមកអនុវត្ត​តាម​ឱ្យ​បាន​ច្រើន ​ពាក់ព័ន្ធនឹងកម្រិតចំនួន ៖

  • នៅ​ពេល​ដែល​​តម្លៃ​កំពុង​ឡើង ហើយ​កម្រិត​ចំនួន​កំពុង​តែ​កើន​ដែរ តម្លៃ​នឹង​បន្ត​ឡើង​ព្រម​គ្នា​ដែរ។ ​និន្នាការ​ឡើងត្រូវបានបញ្ជាក់។
  • នៅ​ពេល​ដែល​​តម្លៃ​កំពុង​ឡើង តែ​កម្រិត​ចំនួន​កំពុង​ថយចុះ​វិញ និន្នាការ​ឡើង​ក៏​នឹង​បាត់បង់​សន្ទុះ ហើយ​ក៏​អាច​នឹង​ឈាន​ដល់​ជិត​ចុង​បញ្ចប់​ដែរ។
  • នៅ​ពេល​ដែល​​តម្លៃ​កំពុង​ធ្លាក់ចុះ ហើយ​កម្រិត​ចំនួន​កំពុង​តែ​កើន​ដែរ តម្លៃ​នឹង​បន្ត​ធ្លាក់ចុះ​ព្រម​គ្នា​ដែរ។
  • នៅ​ពេល​ដែល​​តម្លៃ​កំពុង​​ធ្លាក់ចុះ ហើយ​កម្រិត​ចំនួន​កំពុង​ថយចុះ​វិញ និន្នាការ​​ធ្លាក់ចុះ​ក៏​នឹង​បាត់បង់​សន្ទុះ ហើយ​ក៏​អាច​នឹង​ឈាន​ដល់​ជិត​ចុង​បញ្ចប់​ដែរ។

អំពី​យើង
កម្មវិធី (ប្រព័ន្ធសេវាកម្ម)
ប្រភេទគណនី
ព័ត៌មានទីផ្សារ និងការវិភាគ
មណ្ឌល​សិក្សា
ដៃគូ និងសម្ព័ន្ធ