សញ្ញាណនៃការជួញដូរនៅលើទីផ្សារ FX មានលក្ខណៈសាមញ្ញ នៅពេលដែលគេដឹងថា រូបិយប័ណ្ណមួយប្រភេទគឺជាប្រភេទផលិតផលដែលតម្លៃរបស់វាផ្លាស់ប្តូរចុះឡើងធៀបនឹងរូបិយប័ណ្ណមួយទៀត។ តាមរយៈការទិញ (ឬការលក់) រូបិយប័ណ្ណមួយប្រភេទ អ្នកជួញដូរនៅលើទីផ្សារ FX មានបំណងរកចំណេញពីការឡើងចុះនៃអត្រាប្ដូរប្រាក់នៅលើទីផ្សារ FX។ ភាពទាក់ទាញនៃទីផ្សារ FX គឺថា ថ្លៃជួញដូរមានកម្រិតទាបខ្លាំង។ នេះមានន័យថា គេអាចធ្វើប្រតិបត្តិការជួញដូរបានសម្រាប់រយៈពេលដ៏ខ្លីបំផុត (តែប៉ុន្មានវិនាទីប៉ុណ្ណោះ) ដ៏ដូចជារយៈពេលវែងជាងនេះដែរ។
ឧទាហរណ៍
អ្នកជួញដូរម្នាក់ជឿថា EUR ប្រហែលជានឹងឡើងថ្លៃបើធៀបនឹង USD ហើយទិញ EUR 1 លាន តាមអត្រាប្ដូរប្រាក់ដែលស្មើនឹង 1.5000។ ភ្លាមៗក្រោយមក អត្រាប្ដូរប្រាក់ឡើងដល់ 1.5050 ហើយអ្នកជួញដូរបិទស្ថានភាពជំនួញសម្រាប់ចំនួនទឹកប្រាក់ USD 5,000។
EUR 1,000,000 ក្នុងអត្រា 1.50 = USD 1,500,000
EUR 1,000,000 ក្នុងអត្រា 1.5050 = USD 1,505,000
គម្លាត = ប្រាក់ចំណេញសុទ្ធ USD 5,000
គូរូបិយប័ណ្ណសំខាន់ៗ
មានរូបិយប័ណ្ណប្រហែលជា 170 ប្រភេទនៅលើពិភពលោក។ ទោះជាយ៉ាងណា ក៏គេប្រមូលផ្តុំសកម្មភាពទៅលើគូរូបិយប័ណ្ណ ‘ធំៗ’ ចំនួនប្រាំមួយដែលពន្យល់ប្រាប់អំពីទំហំទឹកប្រាក់សរុបប្រហែលជាពីរភាគបីនៃប្រាក់ចំណេញសរុប។
គូរូបិយប័ណ្ណសំខាន់ៗ ៖
EUR/USD (27%)
USD/JPY (13%)
GBP/USD (12%)
AUD/USD (6%)
USD/CHF (5%)
USD/CAD (4%)
ការផ្គូផ្គងរូបិយប័ណ្ណ
នៅលើទីផ្សារ FX រូបិយប័ណ្ណមួយប្រភេទជានិច្ចកាលត្រូវបានវាយតម្លៃដោយធៀបទៅនឹងរូបិយប័ណ្ណមួយទៀត។ រូបិយប័ណ្ណគោល គឺជាប្រភេទរូបិយប័ណ្ណដែលគេអាចគិតដល់ថាជារូបិយប័ណ្ណយោង។ ឧទាហរណ៍ នៅក្នុងការវាយតម្លៃគូរូបិយប័ណ្ណ EUR/USD មួយ EUR គឺជារូបិយប័ណ្ណគោល ហើយសម្រង់តម្លៃកំណត់អំពីចំនួនទឹកប្រាក់ USD ដែលត្រូវទិញ។ ស្រដៀងគ្នានេះដែរ នៅក្នុងការវាយតម្លៃគូរូបិយប័ណ្ណ USD/JPY មួយ USD គឺជារូបិយប័ណ្ណគោល ហើយអត្រាប្ដូរប្រាក់កំណត់អំពីចំនួនទឹកប្រាក់ JPY ដែល ត្រូវទិញ។
ថ្លៃទិញចូល និងថ្លៃលក់ចេញ
ថ្លៃទិញចូល គឺជាថ្លៃដែលទីផ្សារសុខចិត្តទូទាត់ឱ្យសម្រាប់គូរូបិយប័ណ្ណជាក់លាក់លើទីផ្សារ FX។ ថ្លៃលក់ចេញ គឺជាថ្លៃដែលគេត្រៀមលក់វាចេញ។
ឧទាហរណ៍ នៅក្នុងការវាយតម្លៃគូរូបិយប័ណ្ណ USD/CHF មួយដែលស្មើនឹង 1.1650/1.653 ថ្លៃទិញចូលគឺស្មើនឹង 1.1650 ខណៈដែលថ្លៃលក់ចេញស្មើនឹង 1.1653។ ជារឿយៗ គេសរសេរកាត់សម្រង់តម្លៃត្រឹមតែ 'តួលេខតូចៗ' ប៉ុណ្ណោះ។ ក្នុងករណីនេះ ការ ស្រង់តម្លៃតាមទូរសព្ទត្រូវនិយាយថា 50/53។
ភាពខុសគ្នារវាងថ្លៃទិញចូល និងថ្លៃលក់ចេញ ត្រូវបានគេស្គាល់ថាជា គម្លាតតម្លៃទិញលក់។
Pips
'Pip' (ឯកតាប្រែប្រួលលើអត្រាប្ដូរប្រាក់នៃគូរូបិយប័ណ្ណ) តំណាងឱ្យតម្លៃដែលផ្លាស់ប្ដូរឡើងចុះតូចបំផុតនៃគូរូបិយប័ណ្ណមួយ។ សម្រាប់រូបិយប័ណ្ណភាគច្រើន គេស្រង់អត្រាប្ដូរប្រាក់ដល់ខ្ទង់ទសភាគ វៀរលែងតែគូរូបិយប័ណ្ណ USD/JPY ដែលត្រូវមានការកត់ចំណាំជាពិសេស។ Pip មួយ តំណាងឱ្យលេខទី 1/10,000 ឬ 0.0001 នៃរូបិយប័ណ្ណធៀប។ ការប្រែប្រួល 1 pip ចំពោះគូរូបិយប័ណ្ណ GPB/USD តាមអត្រាប្ដូរប្រាក់ដែលស្មើនឹង 1.6319 គឺ 1.6320។ Pip សម្រាប់ USD/JPY គឺគេស្រង់តម្លៃត្រឹមខ្ទង់ទសភាគទីពីរតែប៉ុណ្ណោះ (ទី 1/100, ឬ 0.01)។
ការគណនាចំណេញ និងខាត
កម្មវិធីទំនើបៗបំផុតដែលមានប្រភេទដូចជា ស្ថានីយ៍ជួញដូររបស់ MIG ស្វ័យគណនាចំណេញ និងខាត (P&L) លើស្ថានភាពចំណេញ/ខាត។ មុខងារនេះអនុញ្ញាតឱ្យអ្នកជួញដូររក្សាការតាមដានមើលនៅពេលហាងឆេងទីផ្សារឡើងចុះ។ ការយល់ដឹងអំពីរបៀបគណនា មានសារៈសំខាន់ណាស់ចំពោះក្រុមអ្នកជួញដូរទាំងអស់។
គំនូសតាងខាងក្រោម បង្ហាញព័ត៌មានសង្ខេបអំពីគូរូបិយប័ណ្ណដែលផ្ដល់ដោយ MIG ទំហំ Lot នៃគូរូបិយប័ណ្ណនីមួយៗ និងតម្លៃនៃ pip នីមួយៗក្នុងមួយLot។ ឧទាហរណ៍នៃ P&L ដែលមានខាងក្រោម ត្រូវបានបំបែកចេញពីគំនូសតាងនេះ ៖
គូរូបិយប័ណ្ណ | គម្លាតតម្លៃទិញលក់ជាមធ្យម | គម្លាតតម្លៃទិញលក់តាមស្តង់ដារ | គម្លាតតម្លៃទិញលក់ VIP | គម្លាតតម្លៃទិញលក់ ECN |
---|---|---|---|---|
AUDCAD | 3.9 | 3.3 | 2.5 | 0.3 |
AUDCHF | 4 | 3.4 | 2.6 | 0.3 |
AUDJPY | 3.8 | 3.2 | 2.4 | 0.8 |
AUDNZD | 4.7 | 4.1 | 3.3 | 0.9 |
AUDUSD | 3.2 | 2.6 | 1.8 | 0.1 |
CADJPY | 3.9 | 3.3 | 2.5 | 0.6 |
CADCHF | 3.9 | 3.3 | 2.5 | 0.3 |
CHFJPY | 4 | 3.4 | 2.6 | 2.2 |
EURAUD | 3.8 | 3.2 | 2.4 | 0.2 |
EURCAD | 4.1 | 3.5 | 2.7 | 0.8 |
EURCHF | 3.6 | 3 | 2.2 | 0.6 |
EURGBP | 3.2 | 2.6 | 1.8 | 0.3 |
EURJPY | 3.2 | 2.6 | 1.8 | 0.3 |
EURUSD | 2.8 | 2.2 | 1.3 | 0.1 |
EURNZD | 5.2 | 4.3 | 3.2 | 0.6 |
GBPAUD | 4.4 | 3.8 | 3 | 0.7 |
GBPCAD | 4.4 | 3.8 | 3 | 1.1 |
GBPCHF | 4.6 | 4 | 3.2 | 0.5 |
GBPJPY | 4.3 | 3.7 | 2.9 | 1.1 |
GBPUSD | 3 | 2.4 | 1.6 | 0.4 |
GBPNZD | 5.2 | 5 | 4.2 | 2.1 |
NZDJPY | 4.2 | 3.6 | 2.8 | 1.1 |
NZDUSD | 3.5 | 2.9 | 2.1 | 0.5 |
NZDCHF | 4.2 | 3.7 | 2.9 | 0.5 |
NZDCAD | 4.2 | 3.3 | 2.9 | 0.7 |
USDCAD | 3.2 | 2.6 | 1.8 | 0.3 |
USDCHF | 3.3 | 2.7 | 1.9 | 0.6 |
USDJPY | 2.8 | 2.2 | 1.4 | 0.2 |
USDSGD | 3.6 | 2.8 | 1.9 | 1 |
EURSGD | 4.2 | 3.8 | 2.2 | 2.2 |
USDHUF | 21.2 | 20.1 | 18 | 5.4 |
EURHUF | 21.2 | 20.1 | 19.2 | 5.1 |
USDPLN | 33.6 | 23 | 22 | 15.7 |
EURPLN | 33.6 | 23 | 22 | 19 |
USDCNH | 30 | 25.7 | 22.4 | 16.1 |
USDDKK | 35.5 | 30 | 25.4 | 2.9 |
EURDKK | 35.5 | 30 | 25.4 | 10.1 |
USDNOK | 35.5 | 28.6 | 27.3 | 8.4 |
EURNOK | 35.5 | 30.7 | 23.8 | 13.6 |
USDSEK | 43 | 36.6 | 30 | 20.2 |
EURSEK | 54 | 45 | 39 | 10.3 |
USDHKD | 38 | 32.3 | 26.9 | 1.5 |
USDRUB | 432 | 368 | 320 | 135 |
USDMXN | 85.6 | 74.7 | 67.2 | 66.5 |
កំណត់សម្គាល់ ៖ គម្លាតដែលដកស្រង់ខាងលើ អាចប្រែប្រួល និងចាប់ផ្ដើមពីកម្រិតដែលបញ្ជាក់ក្នុងតារាង។ |
ការគណនាចំណេញ និងខាត - ឧទាហរណ៍
លក់ចេញ EUR/USD ចំនួន 3 Lots តាមអត្រា 1.3196 ហើយទិញវាចូលតាមអត្រា 1.3122:
ក្នុងឧទាហរណ៍នេះ អតិថិជនបានចំណេញសរុប 74 pips * 3 Lots = 222 pips (ដោយសារពួកគេបានលក់ចេញតាមតម្លៃដែលខ្ពស់ជាងតម្លៃដែលពួកគេបានទិញចូល)។ តម្លៃ pip សម្រាប់ EUR/USD គឺ USD 10 ដូច្នេះ ចំណេញសរុប = 222 pips * USD 10 ក្នុងមួយ pip = USD 2,220។
ទិញចូល USD/JPY ចំនួន 2 Lots តាមអត្រា 117.75 ហើយលក់វាចេញតាមអត្រា 117.32:
ក្នុងឧទាហរណ៍នេះ អតិថិជនបានខាតសរុប 43 pips * 2 Lots = 86 pips (ដោយសារពួកគេបានលក់ចេញតាមតម្លៃដែលទាបជាងតម្លៃដែលពួកគេបានទិញចូល)។ តម្លៃ pip សម្រាប់ USD/JPY គឺ 1,000 JPY ហើយតម្លៃនេះស្មើនឹង 1000/117.32 (តម្លៃ USD/JPY នៅពេលមានការបិទស្ថានភាពជំនួញ) = ប្រមាណជា USD 8.524 អាស្រ័យហេតុនេះទើបការខាតសរុបរបស់អតិថិជន = 86 pips * USD 8.524 ក្នុងមួយ pip = USD 733.06។
លក់ចេញ EUR/GBP ចំនួន 2 Lots តាមអត្រា 0.8615 ហើយទិញវាចូលតាមអត្រា 0.8526:
ក្នុងឧទាហរណ៍នេះ អតិថិជនបានចំណេញសរុប 89 pips * 2 LOTS = 178 pips។ តម្លៃ pip សម្រាប់ EUR/GBP គឺ 10 GBP ហើយតម្លៃនេះស្មើនឹង 10/1.8500 (ដោយសន្មតថាតម្លៃ GBP/USD គឺ 1.8500 នៅពេលមានការបិទស្ថានភាពជំនួញ) = USD 18.50 អាស្រ័យហេតុនេះហើយទើបចំណេញ = 178 pips * USD 18.50 ក្នុងមួយ pip = USD 3,293។